ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្ដ្រី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយពិភាក្សា និងឆ្លងរបៀបវារៈ ចំនួន៣។
យោងតាមលិខិតរបស់ ទីស្ដីគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៨ តុលា បានឲ្យដឹងថា កិច្ចពិភាក្សា និងរបៀបវារៈ ចំនួន៣ រួមមាន ៖
ទី-សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ទី២-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
និងទី៣-បញ្ហាផ្សេងៗ សំណើរសុំការយោគយល់ ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕