ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានអន្តរាគមន៍សហការ ជាមួយអាជ្ញាធរ ថៃ សម្របសម្រួលដោះលែង ពលរដ្ឋខ្មែរចំនួន ១០៤នាក់ (ប្រុស៦៥នាក់) ដែលត្រូវមេខ្យល់នាំចូល មកថៃដោយខុសច្បាប់ តាមច្រករបៀង ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន។
លោកបន្ថែមថា ក្រុមការងារស្ថានអគ្គកុងស៊ុល បានធ្វើការអប់រំអំពីហានិភ័យ នៃការឆ្លងដែនខុសច្បាប់ និងហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ និងបានសហការជាមួយអាជ្ញាធរថៃ និងអាជ្ញាធរកម្ពុជា បញ្ជូនពួកគាត់ទាំង១០៤នាក់ ត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃដដែល ៕