ព័ត៌មានជាតិ

ឃុំខ្លួនជនជាតិ ឥណ្ឌូនេស៊ីម្នាក់ ពាក់ព័ន្ធករណី លួចលុយជាង ១លានបាត

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១នេះ បានចេញបង្គាប់អោយឃុំខ្លួន បុរសត្រូវចោទជនជាតិ ឥណ្ឌូនេស៊ីម្នាក់ ដែលមានតួនាទី ជាគណនេយ្យក្រុមហ៊ុន មួយកន្លែង នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណីលួចប្រាក់ ជាង១លានបាត ពីក្រុមហ៊ុន។

យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនត្រូវចោទជនជាតិឥណ្ឌូនេស៊ី រូបនេះមានឈ្មោះ ចានឈ្មោះ ចាន់ ដ្រា (CHAN TRRA) ភេទ ប្រុស អាយុ ២២ ឆ្នាំ ជា ជនជាតិ ឥណ្ឌូនេស៊ី មានតួនាទី ជាគណនេយ្យ ក្រុមហ៊ុន និងត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ចោទប្រកាន់ពីបទ « លួចមានស្ថានទម្ងន់ទោស » ។

ជនត្រូវចោទ ឈ្មោះ ចាន់ ដ្រា ដែលជាគណនេយ្យ ក្រុមហ៊ុន ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ នៅ ចំណុច បុរី ដួង ច័ន្ទ ស្ថិត ក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ – ក្រុងប៉ោយប៉ែត ។

ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់លួចលុយ នៅក្នុង គណនេយ្យ ក្រុមហ៊ុន ដោយបានវេរ ចូល ក្នុងគណនេយ្យ របស់ ខ្លួន ដែល មាន ទឹកប្រាក់ ចំនួន ៥៦៩.០០០.០០០ រូពី ប្រាក់ ឥណ្ឌូ នេ ស៊ី ស្មើនឹង ប្រាក់ ថៃ ជាង ១ លាន បាត៕

ដោយ រស្មី អាកាស

To Top