ព័ត៌មានជាតិ

នគរបាល​ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន ១១ នាក់ និង រឹបអូសបាន គ្រឿងញៀន៦កព្ចាប់

ភ្នំពេញ: កម្លាំងនគរបាល ខណ្ឌសែនសុខ កាលពីរសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន ១១នាក់ ដែល សង្ស័យជា មុខសញ្ញា ប្រើបាស់និង ចែកចាយថ្នាំញៀន និង រឹបអូសបានថ្នាំញៀន ចំនួន ៦ កព្ចាប់ ប្រព្រឹត្តនៅចំណុចម្តុំបឹងឈូក ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចនគតបាល បានអោយដឹងថា ជនសង្ស័យចំនួន១១នាក់ខាងលើមាន ៖
១-ឈ្មោះ សឹង លីកា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបញ្ចុក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
២-ឈ្មោះ ទិត្យ តោហ៊ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំខេក ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
៣-ឈ្មោះ ផាន ភាព ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៤-ឈ្មោះ រ៉ា បូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៥-ឈ្មោះ សម្បត្តិ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៦-ឈ្មោះ ខៀវ វ៉ាន់ឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
៧-ឈ្មោះ ឡាញ់ តុលា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ
៨-ឈ្មោះ អុល ប៉ុម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅ ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
៩-ឈ្មោះ ញ៉ែម វិច្ឆ័យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតុកង់បី ស្នាក់នៅ ភូមិចុង ថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
១០-ឈ្មោះ ជុំ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
១១-ឈ្មោះ ញឹម ស្រីទូច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ចំណែក វត្ថុតាង ដែលសមត្ថកិច្ច រួមមាន៖ គ្រឿងញៀន ចំនួន ៦កញ្ចប់, ម៉ូតូកង់បី ឥណ្ឌាចំនួន ២គ្រឿង, និង ម៉ូតូចំនួន២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ ១១ នាក់ខាងលើ ត្រូវបានឃាត់ខ្លួន ជាបណ្ថោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ រស្មី អាកាស

To Top