នយោបាយ

រយៈពេល៨ឆ្នាំ កន្លងមកនេះ គំនិតផ្តួចផ្តើមរបស់ លោកXi Jinping ប្រធានរដ្ឋចិន បញ្ជូននូវក្តីសង្ឃឹម ដល់ប្រទេសកម្ពុជា

នៅខែកញ្ញា និង ខែតុលា ឆ្នាំ២០១៣ នៅពេលដែលលោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញធ្វើទស្សនកិច្ច នៅប្រទេសកាហ្សាស្ថាន និងឥណ្ឌូណេស៊ី លោកបានលើកឡើង ជាបន្តបន្ទាប់ នូវគំនិតផ្តួចផ្តើមដ៏សំខាន់ ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” និង“ ផ្លូវសូត្រសមុទ្រ ក្នុងសតវត្សរ៍ទី២១” ។ ប្រទេសកម្ពុជា ជាប្រទេសមួយ នៅតាមបណ្តោយ“ ផ្លូវសូត្រសមុទ្រ ក្នុងសតវត្សរ៍ទី២១” និងជាអ្នកចូលរួមនិងអនុវត្តដំបូងបំផុត នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។

“ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការរួមគ្នាកសាង“ ខ្សែក្រវាត់និងផ្លូវ” បានសម្រេចការគ្រោងផែនការទូទៅ ហើយនៅពេលអនាគត នឹងត្រូវផ្តោត លើចំណុចសំខាន់ ដើម្បីធ្វើឱ្យបានកាន់តែល្អ ថែមទៀត ។ “ ខ្សែក្រវាត់និងផ្លូវ” គឺស្វែងរកការអភិវឌ្ឍ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ប្រទេសចិនរីករាយរួម ជាមួយដៃគូសហការនានា ដើម្បីកសាង“ ខ្សែក្រវាត់និងផ្លូវ” ឱ្យទៅជាផ្លូវកិច្ចសហប្រតិបត្តិការ ដែលរួបរួមគ្នា និងដោះស្រាយ បញ្ហាប្រឈម ផ្លូវសុខភាពដើម្បីគាំពារ សុខភាព និងសុវត្ថិភាពរបស់ប្រជាជន ស្តារឡើងវិញ នូវសេដ្ឋកិច្ចនិងសង្គម និងផ្លូវរីកចម្រើន ដែលបញ្ចេញសក្តានុពល សម្រាប់ការអភិវឌ្ឍ ។ “ខ្សែក្រវាត់និងផ្លូវ” គឺដើម្បីឈ្នះ-ឈ្នះ

ក្នុងរយៈពេល៨កន្លងមកនេះ “ ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាវេទិកា កិច្ចសហប្រតិបត្តិការ អន្តរជាតិ ដែលមានទ្រង់ទ្រាយធំបំផុត នៅលើពិភពលោក ។ គិតត្រឹមចុង ខែមករា ឆ្នាំ ២០២១ ប្រទេសចិន បានចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការ ចំនួន២០៥ ជាមួយប្រទេស ចំនួន១៤០ និងអង្គការអន្តរជាតិ ចំនួន៣១ ដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ហើយបានរួមគ្នា អនុវត្ត គម្រោង ជាង២០០០ ដែលបាននាំមកនូវកាលានុវត្តភាព និងផលប្រយោជន៍ដ៏ធំ សម្បើមដល់បណ្តាប្រទេស នៅជុំវិញពិភពលោក ។

គិតរហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ១៩ចំនួន ៥៨០ម៉ឺនដូស ដល់កម្ពុជា ។
“ខ្សែក្រវាត់និងផ្លូវ” បញ្ជូននូវក្តីសង្ឃឹម នៅប្រទេសកម្ពុជា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលសាងសង់ឡើង កម្រោមជំនួយពីចិនត្រូវបានបញ្ចប់ការ សាងសង់ ជាស្ថាពរ ការស្ថាបនាផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានជំរុញទៅមុខយ៉ាង ឆាប់រហ័ស ហើយទំហំនាំចេញ នាំចូល នៃតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រេចបានកម្រិតកាន់តែខ្ពស់ ។ ល ។
គម្រោង“ខ្សែក្រវាត់ និងផ្លូវ” បានកាត់បន្ថយផល ប៉ះពាល់ នៃជំងឺកូវីដ១៩ ដល់សេដ្ឋកិច្ចកម្ពុជា បង្កើនអត្រាការងារ របស់ប្រជាជនក្នុងតំបន់ និងធ្វើឱ្យប្រជាជនកម្ពុជា មានជីវភាពរស់ នៅកានតែសម្បូរសប្បាយ មានភាពងាយស្រួល និងមានក្តីសង្ឃឹម ៕

To Top