ព័ត៌មានជាតិ

អ៊ីរ៉ង់ អំពាវនាវឲ្យយូអិន ក្នុងការប្រឆាំងសកម្មភាព គម្រាមកំហែងរបស់អ៊ីស្រាអ៊ែល លើកម្មវិធីនុយក្លេអ៊ែរ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្នងស្រុក Tasnim នៅថ្ងៃពុធនេះបានចេញផ្សាយថា រដ្ឋទូតនៃប្រទេសអ៊ីរ៉ង់ប្រចាំនៅ អង្គការសហប្រជាជាតិលោក Majd Takht Ravanchi បានធ្វើការអំពាវនាវឲ្យក្រុមប្រឹក្សា អង្គការសហប្រជាជាតិ ឬយូអិនក្នុងការដោះស្រាយទៅលើ ភាពគម្រាមកំហែងរបស់អ៊ីស្រាអ៊ែល ទៅលើកម្មវិធិនុយក្លេអ៊ែរ របស់អន្តរជាតិ។

នៅក្នុងលិខិតមួយទៅកាន់ក្រុមប្រឹក្សា UNSC លោក Takht Ravanchi បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំនួននៃសកម្មភាពល្មើស របស់អ៊ីស្រាអ៊ែលពីលើ កម្មវធីនុយក្លេអ៊ែរបានកើនឡើង និងឈានទៅដល់កម្រិត ប្រកាសអាសន្នមួយ។

ប្រេសិតពិសេសរបស់អ៊ីរ៉ង់រូបនេះ បានថ្លែងនេះសំដៅទៅលើ សកម្មភាពចុងក្រោយរបស់អ៊ីស្រាអ៊ែល និងមន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានធ្វើការ ប្រតិបត្តិការក្នុងការប្រឆាំង ទៅនឹងកម្មនុយក្លេអ៊ែររបស់អីរ៉ង់។

លោក Ravanchi បានព្រមានប្រឆាំងទៅនឹង សកម្មភាពយោធាទាំងឡាយណា របស់អ៊ីស្រាអ៊ែលផងដែរ ក្នុងន័យប្រឆាំងទៅនឹងរដ្ឋាភិបាល ក្រុងតេហរ៉ង់ និងកម្មវិធីនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top