ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចំណាយលុយជាង ៤០០លានដុល្លារ សម្រាប់ផ្តល់ជូនពលរដ្ឋ ប៉ះពាល់ដោយសារកូវីដ១៩

ភ្នំពេញ៖ រយៈពេលជាង ១ឆ្នាំ ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលុយជាង ៤០០លានដុល្លារ សម្រាប់ផ្តល់ជូន ចំពោះគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ កម្ពុជាអាចឆ្លើយតបទៅនឹង វិបត្តិនេះជំងឺកូវីដ-១៩ ក្នុងភាព ស្វាហាប់ ជាមួយនឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ជាមួយជំងឺនេះ តាមរយៈការអនុវត្តយុទ្ធសាស្ត្រស្នូល ៣សំខាន់គឺ ទប់ស្កាត់ ព្យាបាល និង ចាក់វ៉ាក់សាំង និងដៃម្ខាងទៀត អនុវត្តនូវកញ្ចប់គោលនយោបាយ អន្តរាគមន៍សង្គម-សេដ្ឋកិច្ច ដើម្បីរក្សាលំនឹងជីវភាព ប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ។

ដោយឡែក ចំពោះគ្រួសារក្រីក និងក្រុមជនងាយរងគ្រោះវិញ គិតចាប់ពីការដាក់ឱ្យដំណើរការ នៅក្នុងខែមិថុនា ឆ្នាំ២០២០ មក ទល់នឹងដំណាច់ខែសីហា (ខែទី១៤) ឆ្នាំ២០២១នេះ មានគ្រួសារសរុបចំនួន ៦៦៧ ២១៧ នៅ ទូទាំងប្រទេស ឬស្មើនឹងប្រជាពលរដ្ឋប្រមាណ ២,៧លាននាក់ ទទួលបាននូវការឧបត្ថម្ភជាសាច់ ប្រាក់ពីរាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធធនាគារ ការឧបត្ថម្ភនេះ ក៏ក្រសោបផងដែរនូវរ បាត់បង់ការងារ និងអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រ។

ប្រភពដដែលបញ្ជាក់ថា «គិតមកទល់ពេ នេះ រាជរដ្ឋាភិបាល បានបញ្ចេញនូវថវិការចំនួន ១ ៦០០លានរៀល ឬសមមូលនឹងប្រមាណ ៤០១លានដុល្លារអាមេរិក សម្រាប់បើកផ្តល់ប្រាក់ឧបត្ថម្ភ ខាងលើ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×