ព័ត៌មានជាតិ

កម្ពុជា នឹងពិនិត្យលទ្ធភាព លើកលែងការធ្វើចត្តាឡីស័ក ចំពោះ​អ្នក​ដំណើរ​មកពីថៃ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា កម្ពុជានឹងពិនិត្យលទ្ធភាព ក្នុងការអនុវត្តគោលការណ៍បដិការ ចំពោះការធ្វើចត្តាឡីស័ករបស់ ប្រជាពលរដ្ឋនិងទេសចរ ដែលធ្វើដំណើរឆ្លងព្រះរាជាណាចក្រកម្ពុជា​ និងព្រះរាជាណាចក្រថៃ។

សេចក្ដីប្រកាសបន្តថា «ករណីបើអ្នកដំណើរពីព្រះរាជាណាចក្រកម្ពុជា ទៅព្រះរាជាណាចក្រថៃ មិនតម្រូវឱ្យធ្វើចត្តាឡីស័ក នោះអ្នកដំណើរពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា ក៏មិនតម្រូវឱ្យធ្វើចត្តាឡីស័កដែរ»។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×