ព័ត៌មានជាតិ

កម្ពុជា គ្រោងបោះផ្សាយ មូលបត្ររដ្ឋ ជាលើកដំបូងប្រមាណ ៣០០លានដុល្លាអាមេរិក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋ ជាលើកដំបូងចំនួន ១ ២១៩,៥ប៊ីលានរៀល (សមមូល នឹងប្រមាណ ៣០០លានដុល្លាអាមេរិក ដើម្បីធ្វើហិរញ្ញប្បទាន គាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

យោងតាមសេចក្ដី្តព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់ទំហំនៃការខ្ចីប្រាក់ ពីក្នុងប្រទេសនិងពីដៃគូអភិវឌ្ឍ សម្រាប់ ឆ្នាំ២០២២ ដូចខាងក្រោម៖

គ្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋ ជាលើកដំបូងចំនួន ១ ២១៩,៥ប៊ីលានរៀល (សមមូល នឹងប្រមាណ ៣០០លានដុល្លាអាមេរិក ដើម្បីធ្វើហិរញ្ញប្បទាន គាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍ ក្នុងកម្រិត ១ ៦០០លានអេសដេអ៊ែ (SDR) គឺកើនឡើង១០០លានអេសដអ៊ែ (SDR) ធៀបនឹងឆ្នាំ២០២១៕

To Top