បរទេស៖ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសសូម៉ាលី បានធ្វើការដោះស្រាយជម្លោះជុំវិញការតែងតាំងអង្គភាពសន្តិសុខ ដោយអនុញ្ញាតឲ្យដំណើរការទៅមុខ នូវការបោះឆ្នោតរដ្ឋសភានិងប្រធានាធិបតីថ្មី នេះបើតាមសម្តីមន្ត្រីនាំពាក្យរដ្ឋាភិបាលនិយាយនៅថ្ងៃព្រហស្បតិ៍។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសសូម៉ាលី មានបំណងជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងខែនេះ បញ្ចប់នូវដំណើរការបោះឆ្នោតដោយប្រយោល់ស្មុគស្មាញ ដែលក៏នឹងជ្រើសរើសរដ្ឋសភាផងដែរ។
ប៉ុន្តែវាត្រូវបានផ្អាកវិញ នៅក្នុងអំឡុងជម្លោះរវាងលោកប្រធានាធិបតី Mohamed Abdullahi Mohamed និងលោកនាយករដ្ឋមន្ត្រី Mohammed Hussein Roble ជុំវិញអ្នកដែលនឹងត្រូវដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ។
ក្រោមកិច្ចព្រមព្រៀងគ្នានោះ អ្នកជ្រើសដោយលោកប្រធានាធិបតី ឥឡូវនេះនឹងកាន់តំណែងក្នុងតួនាទីជាស្តីតី ចំណែកអ្នកដែលជ្រើសរើសដោយនាយករដ្ឋមន្ត្រី នឹងត្រូវផ្តល់តួនាទីផ្សេងក្នុងនាមជារដ្ឋមន្ត្រីការបរទេស ហើយការខ្វែងគំនិតគ្នាដោយឡែកទៀត ជុំវិញអ្នកនឹងដឹកនាំក្រសួងមហាផ្ទៃ ក៏ត្រូវបានដោះស្រាយផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង