Covid-19

រកឃើញករណី ឆ្លងកូវីដ១៩ ចំនួន១២៨នាក់ថ្មីជាសះស្បើយ៣១៩នាក់ និងស្លាប់៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២៨នាក់ថ្មី (PCR) ជាសះស្បើយ ៣១៩ នាក់ និងស្លាប់ ៩ នាក់ ( ៧ នាក់ មិនបានចាក់វ៉ាក់សាំង)។

ក្នុងនោះ ករណីឆ្លងសហគមន៍ ១១៤ នាក់ និងអ្នកដំណើរពីបរទេស ១៤ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៧ ៧៧២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១១២ ៩៧៧នាក់ និងស្លាប់២ ៧៣៤នាក់៕

To Top