ព័ត៌មានជាតិ

៧ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម កើនដល់ ជាង៦ប៊ីលានដុល្លារ

ភ្នំពេញ៖ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-វៀតណាម នៅបន្តកើនឡើងរហូតទៅដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែ ក្នុងឆ្នាំ២០២១។

យោងតាម សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយ រវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ភាគីទាំងពីរបានកត់សម្គាល់ ដោយពេញចិត្ត អំពីនិន្នាការវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងស្ថានភាព សេដ្ឋកិច្ចដ៏លំបាក ដែលបានអូសបន្លាយ ដោយសារជំងឺរីករាលដាល សកលនេះ។

ប្រភពដដែលបញ្ជាក់ថា «ទំហំពាណិជ្ជកម្មបានកើនឡើងជាលំដាប់ពីចំនួន ៥,២៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២១»៕

To Top