ព័ត៌មានជាតិ

ជំលោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនសេង សម្បត្តិ ក្នុងឃុំដងទង់ ត្រូវបញ្ចប់ហើយ ក្រោមការដោះ ស្រាយពីលោក ម៉ៅ ធនិន

ភ្នំពេញ ៖ ទំនាស់ដីធ្លី រវាងប្រជាពរដ្ឋ ចំនួន១៩គ្រួសារ រស់នៅក្នុងភូមិស្រែជាខាងជើង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងក្រុមហ៊ុន សេង សម្បត្តិ អស់រយៈពេលជាច្រើនខែមកនោះ ត្រូវបានបញ្ចប់ហើយ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ក្រោមវត្តមានដោះស្រាយ ពីលោ ម៉ៅ ធនិន អភិបាលខេត្តកំពត ។

ក្នុងដំណោះស្រាយនេះ លោក ម៉ៅ ធនិន បានប្រើប្រាស់ ឋានានុក្រមគ្រួសារប្រជាពលរដ្ឋ ចូលរួមសម្របសម្រួលដោះស្រាយ ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះពួកគាត់ ដោយទទួលបានភាពយុត្តិធម៌ទាំងអស់គ្នា។

ផ្ទាំងពាណិជ្ជកម្ម

ការដោះស្រាយក្ដីនេះ ធ្វើឡើងនៅបរិវេណ សាលាស្រុកដងទង់ ខេត្តកំពត ដែលបានការចូលរួម ពីលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុកភូមិឃុំ និងតំណាងក្រុមហ៊ុន សេង សម្បត្តិ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ទៀត៕

To Top
×