ព័ត៌មានជាតិ

ក្រោយអាមេរិក អះអាងជួយតៃវ៉ាន់ លោក សយ សុភាព ថា អាមេរិក-ចិន ពិតជាសត្រូវ នឹងគ្នាមែន

ភ្នំពេញ ៖ ចំណុចដែលលោក សយ សុភាព ជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន លើកឡើងថា អាមេរិក-ចិន ពិតជាសត្រូវនឹងគ្នាមែននោះ ដោយសារអាមេរិកបានអះអាងថា នឹងកាងកោះតៃវ៉ាន់មិន ឲ្យចិនដាក់ទ័ពនៅលើកោះមួយនេះ ។

បញ្ហាកោះតៃវ៉ាន់ ជាមួយចិននេះ នៅតែជាប្រធានបទក្តៅ ។ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តជាឯកតោភាគីដោយសន្យាថា នឹងលើកទ័ពធ្វើអន្តរាគមន៍ ជួយដែនកោះតៃវ៉ាន់ បើចិនលើកទ័ពចូលឈ្លានពាន ដែនកោះមួយនេះ ។
ចិនបានបញ្ជូនយន្តហោះចម្បាំង យ៉ាងតិច១៥៥គ្រឿង ចូលក្នុងតំបន់ការពារដែន​ អាកាសរបស់កោះតៃវ៉ាន់ ក្នុងរយៈពេលជិត ២០ថ្ងៃជាប់ៗគ្នានេះ ហើយតៃវ៉ាន់ ដែលចិនអះអាងថា ជារបស់ខ្លួននោះ បានព្រមានប្រឆាំង នឹងយន្តហោះរបស់ក្រុងប៉េកាំង ក្រោយមួយថ្ងៃ ដែលចិនបញ្ជូនយន្តហោះចម្បាំង ៥៦គ្រឿងហោះចូលឈ្លានពានដែនអាកាសតៃវ៉ាន់ ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន ដឹខេមបូឌាដេលី នាថ្ងៃ២៥ តុលា ។

ក្រោយឃើញបែបនេះ លោក សយ សុភាព បានលើកជា សំណួរថា តើអាចមានសង្រ្គាមត្រជាក់លើកទី២ទេ ? តែលោកថា បើទោះជាគ្មាន តែសង្រ្គាមសេដ្ឋកិច្ច កំពុងប្រកួតគ្នាបាត់ទៅហើយ ។

មូលហេតុទាំងនេះ ត្រូវបានលោករៀបរាប់ថា 3 B( G7) និងIndo-Pific (ឥណ្ឌូប៉ា-ស៊ីហ្វិក១១ វិច្ឆិកា ២០១៧ នៅដាក់ណាងប្រទេសវៀតណាម) កំពុងប្រយុទ្ធជាមួយBRI (នៅកាហ្សាក់ស្ថាន មិថុនា ២០១៣) របស់ចិន បាត់ទៅហើយ។ សង្រ្គាមត្រជាក់អាមេរិក-សូវៀត (១៩៤៥- ១៩៩០) ជាប្រភេទ មនោគមន៍វិជ្ជា ។ អាមេរិក ឈ្នះ។ ប៉ុន្តែលើកនេះ មិនប្រាកដទេ។ ខ្មែរ ជាសមាជិកស្ថាបនិក ប្រ៊ី ក្នុងចំណោមជាង៦៥នគរ។

លោកថា បុគ្គល ឬក្រុមអ្នកនយោបាយខ្លះ ដែលបានក្លាយខ្លួនទៅជាមិនស្របច្បាប់ គាំទ្រអាមេរិកស្រដៀង ទៅនឹងព្រឹត្តិការណ៍ក្រោយឯករាជ្យ ១៩៥៣ សម័យដើម ៕

បញ្ហាកោះតៃវ៉ាន់ជាមួយចិននេះ នៅតែជាប្រធានបទក្តៅ ។ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយជាលើកទី២ ក្នុងរយៈពេល៣ខែមកនេះថា អាមេរិក នឹងចូលទៅការពារតៃវ៉ាន់ ប្រសិនបើកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ រងការវាយប្រហារ បណ្ដាលមកពីចិន។

To Top