ភ្នំពេញ ៖ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋចំនួន១, ៨៨៣, ៧៤៤, ៨០២,០០០ រៀល ស្មើនឹង៥៧០,៩៤លានដុល្លារ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៥ តុលា បានឲ្យដឹងថា សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី៧ លើកទី១ ចាប់ផ្ដើមពីថ្ងៃទី២៥ តុលា រហូតដល់ថ្ងៃទី២៤ វិច្ឆិកា ខាងមុខនេះ ៕



