ភ្នំពេញ៖ លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាំមុខកម្ពុជា ប្រជុំជាមួយក្រុមការងារនាំមុខវៀតណាម ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងឯកសារកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ Zoom ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ ៕


