ព័ត៌មានជាតិ

ផ្តន្ទាទោសទោស អតីតមន្រ្តីជានខ្ពស់ គណ:បក្សសង្រ្គោះជាតិ និង សកម្មជនបក្ស ចំនួន ១៥ នាក់ ដាក់គុកម្នាក់ៗ ពី ១ឆ្នាំ ៨ ខែ ទៅ ២ ឆ្នាំ ពាក់ព័ន្ធបទល្មើសញុះញង់អោយភាពវឹកវរ និង ចលាចល ក្នុងសង្គមខ្មែរ!!!

ភ្នំពេញ៖ លោក​ ទិតសិទ្ធី បូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទចំនួន១៥នាក់ ដែលជាអតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ, ជាសកម្មជនបក្ស និង ជា សកម្មជនបរិស្ថាន ដោយសម្រេចដាក់ពន្ធនាគារ ពួ៦គេ ក្នុងម្នាក់ៗ ពី ២០ ខែ រហូតដល់២ ឆ្នាំ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗ ពី ២លានរៀល រហូតដល់៤លានរៀល សម្រាប់ដាក់ចូល ថវិកាជាតិជាប់ពាក់ព័ន្ធនឹង បទល្មើស ការញុះញង់អោយមានអសន្តិសុខដល់សង្គម ប្រព្រឹត្តនៅក្នុងកំឡុងឆ្នាំ ២០២០។

យោងតាមសាលក្រមរបស់តុលាការដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥១៤ ចុះថ្ងៃទី ០៦ក្រមលេខ ៣៥១៥”ន” ចុះថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥១៤ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំរឿងនេះ មាន១៥ នាក់។

ពួកគេត្រូវបានត្រូវបានផ្តន្ទាទោស ដាក់ដូចខាងក្រោមនេះ:

ទី១. ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុទ្ធី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។


ទី២. ឈ្មោះ ឈួ ផេង ភេទ ប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។

ទី៣. ឈ្មោះ ឈឿន ដារ៉ាវី ភេទ ស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។


ទី៤. ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។

ទី៥. ឈ្មោះ គង់ សំអាន ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។


ទី ៦. ឈ្មោះ មាន ព្រហ្មមុនី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។


ទី ៧. ឈ្មោះ កើត សារាយ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។


ទី ៨. ឈ្មោះ ថា ឡាវី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។


ទី ៩. ឈ្មោះ មួង សុភ័ក្ត្រ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។

ទី ១០. ឈ្មោះ អេង ម៉ាឡៃ ភេទស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។


ទី ១១. ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។

ជាប់ចោទពីបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងដើមខែសីហា ដល់ ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។


ទី ១២. ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។


ទី ១៣. ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។

ទី ១៤. ឈ្មោះ គង់ សភា ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។ និង ទី១៥. ឈ្មោះ ហុង លីម ហៅ ហុង មុយលីម ភេទប្រុស ឱ្យរួចផុតពីបទចោទ​ ជាប់ចោទពីបទ ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា, ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

ដោយ រស្មី អាកាស

To Top