ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក កំពុងបន្តពិនិត្យស្ថានភាពទឹក និងដឹកនាំបញ្ជាការងារ អន្តរាគមន៍ ជួសជុលរូងនាគ និងពង្រឹងលើកកម្ពស់តួទំនប់ នៅតាមបណ្តោយ សណ្តស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំ ដែលជាប្រធាន មុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានកំពុងបន្តពិនិត្យស្ថានភាពទឹក និងដឹកនាំបញ្ជាការងារ អន្តរាគមន៍ជួសជុលរូងនាគ និងពង្រឹងលើកកម្ពស់តួទំនប់ នៅតាមបណ្តោយ សណ្តស្ទឹងព្រែកត្នោត ដែលបានកំពុងយាយី ដោយទឹកជំនន់ទឹកភ្លៀង ពីផ្ទៃរងផ្នែកខាងលើ ព្រមទាំងដាក់ផែនការ បន្ថែម ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ គ្រោះថ្នាក់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្រ្ត ប្រឈមនេះ ៕

ផ្ទាំងពាណិជ្ជកម្ម
To Top