ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ចំនួន២០ម៉ឺនដូស ជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ។ នេះបើយោងតាម ទូរទស្សន៍ជាតិ កម្ពុជា។
សូមបញ្ជាក់ថា ពិធីប្រគល់ នឹង ទទួល ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ចាក់វ៉ាក់សាំងចំពោះកិច្ច ក្នុងក្របខណ្ឌទូទាំងប្រទេស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ទីតាំងប្រារព្ធពិធីព្រំដែនកម្ពុជា – វៀតណាម (បាវិត – ម៉ុកបាយ)៕