ព័ត៌មានជាតិ

សម្ដេច ស ខេង បង្កើត និងគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ចនិងស្ម័គ្រចិត្ត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមកាបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត។

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងកំណត់អំពីបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច នៅតាមសំណង់ និងគោលដៅដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធងបង្ការ និងពន្លត់អគ្គិភ័យ និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត នៅតាមភូមិ និងសហគមន៍ក្នុង ឃុំ-សង្កាត់៕

To Top