ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលទាំងស្រុង ចំពោះលិខិតក្លែងក្លាយ ដែលផ្សាយ ថាសម្រេចឲ្យសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ ។

ការចេញមកច្រានចោល របស់ក្រសួងនេះ ក្រោយមានលិខិតមួយច្បាប់កាលពីថ្ងៃ២៧ តុលា ផ្សាយថា ដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងឲ្យ សិស្សប្រឡងបាក់ឌុប និងឌីប្លូមជាប់ជាស្ថាពរ ៕
