ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី១០៩នាក់ ជា២៧២នាក់ និងស្លាប៨នាក់ មិនចាក់វ៉ាក់សាំង៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០៩នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន២៧២នាក់ និងស្លាប់ចំនួន៨នាក់ ដែល៥នាក់ មិនបានចាក់វ៉ាក់សាំង។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៩២នាក់ និងអ្នកដំណើរពីបរទេសចំនួន១៧នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១១៨ ២២០នាក់ អ្នកជាសះស្បើយចំនួន ១១៤ ០៦៣នាក់ និងអ្នកស្លាប់ចំនួន ២ ៧៦៦ នាក់៕

To Top