ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋពង្វាង ការធ្វើចរាចរណ៍ នៅចំណុចការដ្ឋាន សាងសង់ស្ពាន អាកាសថ្មើរជើង សន្ធរមុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ រយៈពេល៤យប់ចាប់ ពីយប់២៩-៣១ តុលា និងយប់ថ្ងៃ២ វិច្ឆិកា ពីម៉ោង៦យប់ដល់៧ព្រឹក ។
ការស្នើឲ្យពង្វាងនេះ ដើម្បីឲ្យដំណើរ ការសាងសង់ឡើង គ្រោងដែកតួស្ពាន ងាយស្រួល កុំឲ្យប៉ះពាល់ដល់ អ្នកធ្វើដំណើរ ទៅវិញទៅមក ៕
