ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន៖ សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការល្អ ជាមួយកម្ពុជា

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលរួមមាន លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោកស្រី Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស លោក Markus Burli ប្រធានសហប្រតិបត្តិការស្វីស លោក Fabrice Etienne ភារធារីនៃស្ថានទូតបារាំង និងលោក Clemens Beckers ប្រតិភូនៃសហភាពអឺរ៉ុប កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។

ជាមួយគ្នានេះលោក សាយ សំអាល់ បានបញ្ជាក់ពីកិច្ច សប្រតិបត្តិការស្អិតរមួត បន្ថែមទៀត រវាងកម្ពុជានិងសហភាពអឺរ៉ុប លើការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន ការពង្រឹងការចិញ្ចឹមសត្វ ដែលមានមានតម្លៃខ្ពស់នៅក្នុងទីផ្សារ និងក្នុងគោលបំណងពាណិជ្ជកម្ម សម្រាប់ទីផ្សារអឺរ៉ុប ការអប់រំធនធានមនុស្ស ដែលផ្តល់ឱកាស ការងារ ដល់ប្រជាពលរដ្ឋ បច្ចេកទេសគ្រប់គ្រងសំណល់សំរាម និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានបញ្ជាក់ពីវត្តមានអញ្ជើញ ចូលរួមក្នុងសន្និសីទពិភពលោក ស្តីពីអាកាសធាតុ COP26 នឹងត្រូវធ្វើឡើង នៅទីក្រុងហ្ក្លាស្កូវ ចក្រភពអង់គ្លេស នាពេលខាងមុខ៕

To Top