លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ ប.ស.ស. នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះបានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលមរណភាព នៅវេលាម៉ោង ៣៖១៦ នាទីទាបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានសម្តែងនូវសមានទុក្ខសោកស្តាយ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់ នូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ ដោយសោកស្តាយជាទីបំផុត ។
លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានធ្វើការឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន បានចាប់បដិសន្ធិក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
