ព័ត៌មានជាតិ

សមត្ថកិច្ចនគរ បាល ខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស៥នាក់ និងដកហូតថ្នាំញៀន ៥គីឡូក្រាម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ និងរឹបអូសបានគ្រឿងញៀន ចំនួន៥ កញ្ចប់ធំ មានទម្ងន់ប្រមាណ ៥គីឡូក្រាម ស្ថិតនៅក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ រស្មី អាកាស

To Top