ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃនេះកម្ពុជា យើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ១០លាន ៨៨នាក់ រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។
លេខរៀងទី១០លានគឺបានទៅលើអុំស្រី ឈ្មោះសុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។