ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហាញឆន្ទៈចាក់វ៉ាក់សាំង ជូនពលរដ្ឋគ្រប់ៗគ្នា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ទោះបីយើងចាក់វ៉ាក់សាំង បានជាង១០លាននាក់ ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូង ក៍ដោយយើងត្រូវបន្តចាក់វ៉ាក់សាំង ជូនប្រជាជនរាប់មុឺននាក់ទៀត ដែលមិនទាន់បានចាក់ឱ្យ បានគ្រប់ៗគ្នា។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៣១ ខែតុលា  ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា  «នៅថ្ងៃនេះកម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង»។ 

សម្ដេចថា នេះជាជោគជ័យធំធេងណាស់ នៅក្នុងក្របខ័ណនៃខឿនការពារសុខ ភាពរបស់ប្រជាជនយើង។

សម្ដេចបញ្ជាក់ថា «ទោះបីយើងចាក់វ៉ាក់សាំង បានជាង១០លាននាក់ ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូង ក៍ដោយក៍យើង នៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំង ជូនឱ្យ

បានគ្រប់ៗគ្នា។

សម្ដេចបន្តថា ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើង ចំនួនជាង ១០លាននាក់ បានចាក់វ៉ាក់សាំង យើងក៍បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩%និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។

គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិ យើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើរនឹង៨៥.៦៨%នៃ ប្រជាជនសរុប១៦លាននាក់។ 

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា កិច្ចការបន្ត គឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជន ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងទៀតគឺយើងត្រូវតែបន្ត

ការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបាន ដែលមក ដល់ពេលនេះ យើងមានវ៉ាក់សាំងក្នុងដៃប្រម៉ានជិត១០លានដូស និងមានមនុស្សបានចាក់

វ៉ាក់សាំងដូសទី៣ ប្រម៉ានជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្ត បន្ទាប់ទៀត។

សម្ដេចក៏បានឱ្យដឹងផងដែរថា «ថ្ងៃស្អែក១វិច្ឆកា២០២១ យើងនឹងចាប់ផ្តើម ចាក់ជូនកុមារអាយុ៥ឆ្នាំ ដែលមានជាង៣០មុឺននាក់បន្តទៀត។

 ជាមួយនិងការកោតសសើរ និងថ្លែងអំណរគុណចំពោះ គ្រប់តួរអង្គពាក់ពន្ធ័ ដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខ្ញុំសម្ដេចបន្ថែម សូមអំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការ

ណែនាំរបស់ក្រសួងសុខាភិបាលពិសេស វិធានការ៣ការពារនិង៣កុំ ព្រោះថាវ៉ាក់សាំងតែមួយមុខ បើទោះបីចាក់បានប៉ុន្មានដូស រហូតមុជវ៉ាក់សាំងក៍មិនអាចការពារ បានដែរប្រសិនជា បងប្អូនធ្វេសប្រហែស បោះបង់ចោលវិធី

ការពារខ្លួនតាមរយៈ វិធានការ៣ការពារនិង ៣កុំ។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា លេខរៀងទី១០លាន គឺបានទៅលើអុំស្រី ឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ។

លោកស្រី ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀត ទៅប្រគល់ជូនដោយផ្ទាល់។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរជូនបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩៕

To Top