ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសិស្សទាំងអស់ អនុវត្តវិធានការ ការពារខ្លួនពីជំងឺកូវីដ១៩ នឹងខិតខំរៀនសូត្រដើម្បីប្រឡងជាប់

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានបើកឲ្យសិស្សវិទ្យាល័យសីហនុ ចូលរៀនវិញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យអនុវត្តវិធានការ ការពារខ្លួនពីជំងឺកូវីដ១៩ នឹងខិតខំរៀនសូត្រដើម្បីប្រឡងឡើងថ្នាក់នាពេលខាងមុខ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បញ្ជាក់ថា សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ពីព្រោះឆ្នាំនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ មិន បានលើកដូចឆ្នាំមុនទេ ដូច្នេះឆ្នាំនេះទាល់តែខំរៀនឲ្យចេះទើបប្រឡងជាប់ ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ប បានយកឱកាសនោះ អំពាវនាវ សូមឲ្យបងប្អូនមាតាបិតា និងអាណាព្យាបាលរបស់កុមារអាយុ០៥ឆ្នាំ សូមនាំកូន
ក្មួយ ចៅៗ ទៅទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យរក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានគ្រប់ៗ​ គ្នាពេលនាំកូន ក្មួយ ចៅៗ មកទទួលការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមទីតាំងនិងពេលវេលា ដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕

To Top