ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទចំនូន៣ នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួនជាង ២គីឡូក្រាម ប្រព្រឹត្ដនៅខេត្តកំពង់ចាម ។
យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនត្រូវចោទទាំង ៣ នាក់ខាងលើ មានឈ្មោះ៖ ទី ១- ឈ្មោះ ស៊ាត សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរបោកអ៊ុត ទីលំនៅបច្ចុប្បន្ន ភូមិយាងថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប៉ៃលិន ។
ទី ២- ឈ្មោះ ប៊ុត សំអុល ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិរោងចក្រ សង្កាត់បរយ៉ាខា ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន និង ទី៣- ឈ្មោះ សឿង សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរកាត់សក់ មានទីលំនៅ បច្ចុប្បន្ន ភូមិអូរច្រាំង សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ។
ពួកគេត្រូវបាន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ « រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ប្រឈមនឹងការជាប់ពន្ធនាគារ ក្នុងម្នាក់ៗ រហូតដល់អស់មួយជីវិត ប្រសិនបើ តុលាការរកឃើញ ពីពន្ធនាគារ ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ នៅខេត្តកំពង់ចាម ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតវត្ថុ តាង រួម មាន ៖ –
- គ្រឿង ញៀន ប្រភេទមេតំហ្វេតាម៉ីន
ចំនួន ២ កញ្ចប់ធំ មានទម្ងន់ ២,០៦៩.២៧ ក្រាម, រថយន្ត ម៉ាក កាមរីបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-2069 ចំនួន ០១ គ្រឿង និង ទូរស័ព្ទ ដៃ ០៣ គ្រឿង ៕
ដោយ រស្មី អាកាស