ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសឲ្យ ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃ សេវាប្រមូលសំរាម និងសំណង់រឹង នៅភ្នំពេញ ក្នុងខែតុលា ឆ្នាំ២០២១ រួសរាន់បង់សេវាប្រមូលសំរាម និងសំណល់រឹង យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់លេខសំគាល់អតិថិជន ID ក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា ៕
