ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្លន់និង រំលោភសេពសន្ធវ: ក្មេងស្រី២នាក់បងប្អូនបង្កើត នៅខេត្តកំពត

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់អោយឃុំខ្លួនជនត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្នដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងករណីប្លន់ និងចាប់រំ លោភទៅលើក្មេងស្រី ជនរងគ្រោះចំនួន២នាក់ ដែលជាបងប្អូន បង្កើតប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិ ប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកអង្គរជ័យបានឱ្យដឹងថា ជនត្រូវចោទរូបនេះមានឈ្មោះ ផាត់ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ មាន មុខរបរមិនពិតប្រាកដមានទីលំនៅភូមិថ្មី ឃុំព្រែកក្រើស ស្រុក កំពង់ត្រាច១។

ជនត្រូវចោទត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពតចោទប្រកាន់ពីបទ ” លួចមានស្ថានទម្ងន់ទោសនិងរំលោ . ភសេពសន្ថវៈ  មានស្ថានទម្ងន់ទោស”  និង ត្រូវបានចាប់ខ្លួនកាលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១។

ចំណែកឯបក្សពួក ចំនួន២នាក់ ទៀតរត់គេចខ្លួនតែក៏ត្រូវបាន តុលាការចោទប្រកាន់កំបាំងមុខ និងចេញដីកាស្វែងរកចាប់ខ្លួនផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំណែកឯទ្រព្យសម្បត្តិ ដែលជនរងគ្រោះបាត់បង់រួមមានកងដៃប្លាទីន, ខ្សែកប្លាទីន ,លុយខ្មែរ៣ ម៉ឺនរៀល និងទូរស័ព្ទដៃ១គ្រឿង  ៕

ដោយ រស្មី អាកាស

To Top