ភ្នំពេញ៖ នៅម៉ោងប្រមាណជា ៤រសៀលថ្ងៃទី២វិច្ឆិកា ឆ្នាំ២០២១នេះ មានករណីភ្ញាក់មួយ បានកើតឡើងដោយសារ មានមនុស្សស្លាប់៧នាក់ ក្នុងពេលតែមួយ ពេលជិះរថយន្តកាមរី ក្រឡាប់ក្នុងទឹកប្រឡាយ នៅតាមបណ្តោយផ្លូវ៤១ ក្នុងឃុំល្អាង ស្រុកដងទង ខេត្តកំពត។
ជនរងគ្រោះ ដែលស្លាប់ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ ក្រឡាប់រថយន្តនេះ មានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់ផងដែរ ។ សម្រាប់សាកសពជនរងគ្រោះ ទាំង៧នាក់នេះ នៅមិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើងនោះទេ។





