ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន ជនជាតិវៀតណាម និង ខ្មែរ ចំនួន ២នាក់ និងដកហូតថ្នាំញៀន ជិត៦០ គីឡូក្រាម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន និងបានចាប់ខ្លួនជនសង្ស័យ ជាជនជាតិ និង ខ្មែរ ចំនួន២នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបានជិត ៦០គីឡូក្រាម នៅរាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំង ២នាក់ ខាងលើនេះ មានឈ្មោះ ៖ ទី ១-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម ។ ២-ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ។

ចំណែកឯ វត្ថុតាងចាប់យកបាន រួមមាន៖
-មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣.៥១ក្រាម ។
-កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ៥០.៤២ក្រាម ។
-អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម ។
-មេកាទីណូន (METHCATHINONE) ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម ។
សរុបរួម ទម្ងន់ ៤៨ គ.ក្រ ៣៤៥.២៥ក្រាម ។
សារធាតុផ្សំ (មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល បានកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ដោយ រស្មី អាកាស

To Top