ភ្នំពេញ ៖ កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៥នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន ៩៤នាក់ និងស្លាប់ចំនួន៧នាក់ ដោយ៥នាក់ មិនបានចាក់វ៉ាក់សាំង ។
ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៧៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៩នាក់។
គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៨ ៧៨៧នាក់ អ្នកជាសះស្បើយចំនួន ១១៥ ១១១នាក់ និងអ្នកស្លាប់ចំនួន ២ ៨០៧នាក់ ៕