ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខ តំណែងវរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ពីអធិការរង អធិការដ្ឋានក្រុងតាខ្មៅ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ឲ្យមកជាមន្រ្តីធម្មតាវិញ ។
ការចេញប្រកាសស្តី ពីការអនុវត្តវិន័យមន្រ្តីនគរបាលជាតិ ចុះហត្ថលេខាដោយ សម្តេច ស ខេង កាលពីថ្ងៃ២០ តុលា កន្លងមកថ្មីនេះ គឺក្រោមមូលហេតុ ដោយសារ វរសេនីយ៍ត្រី ដន សុខរិទ្ធ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
ល្មើសវិន័យ ពីកងកម្លាំងនគរបាលជាតិ របស់លោកវរសេនីយ៍ត្រីរូបនេះ មិនទាន់ដឹងថា ក្នុងករណីអ្វីនោះទេ ៕
