ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៣នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយ ចំនួន៩៦នាក់ និងស្លាប់ចំនួន៦នាក់ ដោយ៣នាក់ មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៧៤នាក់ និងអ្នកដំណើរ ពីបរទេសចំនួន៩នាក់។
គិតត្រឹមព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៨ ៨៧០នាក់ អ្នកជាសះស្បើយចំនួន ១១៥ ២០៧នាក់ និងអ្នកស្លាប់ចំនួន ២ ៨១៣នាក់៕