ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី៨៣នាក់ ជា៩៦នាក់ និងស្លាប់៦នាក់ មិនចាក់វ៉ាក់សាំង៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៣នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយ ចំនួន៩៦នាក់ និងស្លាប់ចំនួន៦នាក់ ដោយ៣នាក់ មិនបានចាក់វ៉ាក់សាំង។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៧៤នាក់ និងអ្នកដំណើរ ពីបរទេសចំនួន៩នាក់។

ផ្ទាំងពាណិជ្ជកម្ម

គិតត្រឹមព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៨ ៨៧០នាក់ អ្នកជាសះស្បើយចំនួន ១១៥ ២០៧នាក់ និងអ្នកស្លាប់ចំនួន ២ ៨១៣នាក់៕

To Top