ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៨២នាក់ និងស្លាប់ចំនួន៥នាក់ ដោយមិនបានចាក់វ៉ាក់សាំង៣នាក់ ។
ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៦៨នាក់ និងអ្នកដំណើរ ពីបរទេសចំនួន១០នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៨ ៩៤៨នាក់ អ្នកជាសះស្បើយចំនួន ១១៥ ២៨៩នាក់ និងអ្នកស្លាប់ចំនួន ២ ៨១៨នាក់៕