ព័ត៌មានជាតិ

ឃាត់ខ្លួនអធិការរង ស្រុកគាស់ក្រឡម្នាក់ ជាប់ពាក់ព័ន្ធបទល្មើសឃាតកម្ម សង្ស័យ សម្លាប់បងថ្លៃប្រុស រួចយកសាកសព កប់ក្នុងព្រៃ គេចខ្លួន

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ ដែលមានឋានៈ ជាអធិការរងស្រុក គាស់ក្រឡ និងទទួលផែនជាប្រធាន ប្រឆាំងគ្រឿងញៀន ជាប់ពាក់ព័ន្ធនឹងករណីអំពើ ឃាតកម្មសង្ស័យថា គាត់បានសម្លាប់បងថ្លៃ ររបស់ខ្លួន ហើយយកសាកសពជនរងគ្រោះ ទៅកប់ចោលក្នុងព្រៃ រួចគេចខ្លួន ប្រព្រឹត្តកាលពី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិ បាស្រែ ឃុំដូនបា ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះដាក សុខា ជា មន្ត្រីនគរបាល និងមានតួនាទី ជាអធិការរង ស្រុកគាស់ក្រឡ រស់នៅភូមិ ព្រៃ ភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ , ខេត្តបាត់ដំបង ។

ចំណែកជនរងគ្រោះ មានឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស អាយុ៤៥ ឆ្នាំ នៅភូមិ ព្រៃភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ។ជនរងគ្រោញត្រូវជាបងថ្លៃ របស់ជនសង្ស័យ ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមដីកាតរបស់តំណាងអយ្យការ និង ជាប់សង្ស័យពីបទ អំពើឃាតកម្ម ប្រព្រឹត្ដ នៅចំណុចកើតហេតុ ដូចខាងលើ។

បច្ចុប្បន្ននេះ, ជនសង្ស័យ ឈ្មោះដាក សុខា កំពុងតែសាកសួរចម្លើយ នៅឯស្នងការនគរបាលខេត្តខេត្តបាត់ដំបង នៅឡើយ និង ដើម្បីត្រៀមរៀបចំ ឯកសារ បញ្ជូនទៅ កាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ រស្មី អាកាស

To Top