ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញវិធានការ សុវត្ថិភាព និងសុខភាព សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ក្នុងសម័យប្រឡង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ក្នុងនោះ បើករណីវាស់កម្តៅបេក្ខជនចំនួន២ដង លើសពី៣៧,៥អង្សាសេ ត្រូវឲ្យប្រឡងនៅបន្ទប់ផ្សេង ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងនាថ្ងៃ៥ វិច្ឆិកា បានឲ្យដឹងថា ក្នុងពេលមុន និងដំណើរការសំណេរ ត្រូវវាស់កំដៅ២លើក ក្រោយរយៈពេល៥នាទី បន្ទាប់ពីវាស់លើកទី១កម្តៅ៣៧,៥អង្សាសេ ហើយប្រសិនបើបេក្ខជនវាស់លើកទី២ រកឃើញកម្តៅ លើសពី៣៧,៥អង្សាសេដដែល ត្រូវបញ្ជូនទៅបន្ទប់ប្រឡង ដាច់ដោយឡែក ដែលបានត្រៀមបម្រុងទុក ដោយរក្សាលេខតុ លេខបន្ទប់ដដែល ។
ដោយឡែក គណៈមេប្រយោគ និងគណៈកម្មការនានា ត្រូវអនុញ្ញាតឲ្យឈប់សម្រាក និងណែនាំឲ្យរកសេវាសុខភាពសមស្រប៕


