ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្ស.៣ ឯម និមល អនុប្រធានពន្ធនាគារ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានក្លាយជាប្រធានពន្ធនាគារខេត្តនេះ ជាផ្លូវការហើយ ជំនួសលោកឧត្តមអគ្គានុរក្ស.១ ចាត ស៊ីនាង ។
លោក ឯម និមល ត្រូវបានប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តកណ្តាល ក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ នៅសាលាខេត្តកណ្តាល។
សូមបញ្ជាក់ថា លោក ឯម និមល ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាប្រធានពន្ធនាគារ ខេត្តកណ្តាល ជំនួស លោកឧត្តមអគ្គានុរក្ស.១ ចាត ស៊ីនាង ដែលត្រូវបានទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ៕