ព័ត៌មានជាតិ

Update៖ សម្តេចតេជោ៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មកកម្ពុជា គ្មានបំណងគៀបសង្កត់ កម្ពុជាឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា “បើសិនអ្នកមកកម្ពុជាហើយ ចង់មកគៀបសង្កត់កម្ពុជា ដើម្បីឲ្យធ្វើតាមខ្លួន កុំមកល្អជាង ពីព្រោះជាសិទ្ធិរបស់កម្ពុជា តែបើតាមការប៉ាន់ស្មាន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកម្ពុជា គ្មានបំណងគៀបសង្កត់កម្ពុជាឡើយ” ។

ការលើកឡើងរបស់សម្តេចតេជោ ខណៈមានអ្នកខ្លះបានលើកឡើងថា លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីមកដាក់គំនាបកម្ពុជា ។

មានប្រសាសន៍ក្នុងពិធីដាក់សម្ពោធ ដំណើរការទីស្តីការក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ថ្មី នាព្រឹកថ្ងៃ៨ វិច្ឆិកា សម្តេចតេជោបានថ្លែងថា «ព្រឹកនេះខ្ញុំនឹងជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលនឹងពិភាក្សាគ្នាយ៉ាងច្រើន ទៅលើកិច្ចសហប្រតិបត្តិទ្វេភាគី ក្នុងក្របខណ្ឌរវាងកម្ពុជា និងអូស្ត្រាលី និងជាក្របខណ្ឌហួសពីនេះទៀត គឺទាក់ទងនិងឥណ្ឌូអាស៊ីប៉ាស៊ីហ្វិក និងប្រទេសអាស៊ានមួយចំនួនទៅលើ ពាក់ព័ន្ធនឹងតំបន់មានអាវុធនុយក្លេអ៊ែរ» ។

សម្តេចក៏បានលើកឡើងថា «សូមអ្នកដទៃនៅក្រៅប្រទេស ដែលនិយាយថា មកដល់ផ្ទះគៀបសង្កត់។ ខ្ញុំបញ្ជាក់ឲ្យហើយថា សម្រាប់ហ៊ុន សែន ថាអ្នកដែលចង់មកកម្ពុជាគៀបសង្កត់ កម្ពុជាសូមមិនចាំបាច់មកទេ ។ ពីនេះ ជាសិទ្ធិឲ្យវីសារឬមិនឲ្យជាសិទ្ធិកម្ពុជា ។ អ្នកខ្លះថា គេមកកម្ពុជាដើម្បីគៀបសង្កត់ ហើយការដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស មកខ្ញុំមិនបានទៅទទួល គេចោទថាលោក ហ៊ុន សែនខ្លាចរដ្ឋមន្ត្រីការបរទេសអង់គ្លេស គៀបសង្កត់ ប៉ុន្តែសូមបញ្ជាក់ថា ពេលនោះខ្ញុំកំពុងជាប់ធ្វើចត្តាឡីស័ក«…» ផ្ទុយទៅវិញ រដ្ឋមន្ត្រីអង់គ្លេសមក ដើម្បីស្នើឲ្យកម្ពុជាគាំទ្រ ក្លាយជាដៃគូរអាស៊ាន រឿងនៅកន្លែងនឹង។ រឿងអ្វី ខ្ញុំខ្លាច អង់គ្លេស? អង់គ្លេសជាមួយកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនៅតែល្អ។ កំណើន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំធំជាងគេនៅក្នុងទ្វីអឺរ៉ុប»។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ថ្នាក់ដឹកនាំប្រទេសអង់គ្លេស បានប្រកាសជំហរល្អជាមួយកម្ពុជា ហើយចំពោះបង្ហាញ EBA អង់គ្លេសមិនខ្វល់នោះទេ។ តែខ្វល់តែរឿងដកខ្លួន ចេញពីអឺរ៉ុបតែប៉ុណ្ណោះ ។ សម្រាប់ទស្សនកិច្ចរដ្ឋមន្ត្រីការបរទេស អូស្ត្រាលីនៅកម្ពុជា សម្តេចថា គឺមិនមែនមកគៀបសង្កត់នោះទេ ប្រហែលជាមក ដើម្បីពន្យល់រវាងសម្ព័ន្ធភាពអូស្ត្រាលី និងអង់គ្លេសនោះជារឿងសំខាន់ ។

សម្តេចគូសបញ្ជាក់ថា «ជាការប៉ាន់ស្មានរបស់ខ្ញុំ (ជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី) ពីព្រោះអ្នកនយោបាយ តែងតែមានការប៉ាន់ស្មានថា មិត្តភ័ក្តយើងចង់និយាយអ្វី? កិច្ចសហប្រតិបត្តិការទ្វេភាគីយើង មានការនិយាយគ្នាច្រើន សម្រាប់ក្នុងរយៈពេលប៉ុន្មានខែ ។ ការធ្វើអាជីវកម្មមាសបានជិត ៨០០គីឡូ ហើយបើមួយឆ្នាំនឹងជីករកបានច្រើន»។

សម្តេចថា ទំហំពាណិជ្ជរវាងកម្ពុជា និងអូស្ត្រាលី នឹងមានទំហំកាន់តែច្រើនថែមទៀត ៕ សំណាង

To Top