ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ បុរសជាប់ចោទម្នាក់ ពាក់ព័ន្ធឆបោកប្រាក់ ចំនួន៩ ម៉ឺនដុល្លារ

ភ្នំពេញ: តុលាការឧទ្ធរណ៍រាជធានី ភ្នំពេញ កាលពីពីថ្ងៃទី៨ ខែ វិច្ឆិឆ្នាំ ២០២១នេះ បានបើកសវនាការ ជម្រះបណ្តឹងឧទ្ធរណ៍ ជនជាប់ចោទ ម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ពន្ធនាគារ កំណត់ ២ ឆ្នាំ តែ អនុវត្តទោស ត្រឹមតែ ១ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការឆបោកប្រាក់ ចំនួន ៩ម៉ឺនដុល្លារអាមេរិក ពី ភាគីរកស៊ីអចលនទ្រព្យ ជាមួយគ្នា ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០។

លោក គី ឫទី្ធ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ គឹម សំអាង ភេទ ប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ មិនឃាត់ខ្លួន គឺជាពាណិជ្ជករ។

ជនជាប់ចោទឈ្មោះ គឹម សំអាង ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ តែអនុវត្ត ក្នុងពន្ធធានាគារ ត្រឹមតែ ១ ឆ្នាំ ប៉ុណ្ណោះ, ទោសនៅសេសសល់ត្រូវព្យួរទាំងអស់ និង ពិន័យជាប្រាក់ចំនួន ២ លានរៀល សម្រាប់ដាក់ចូលក្នុងថវិការដ្ឋ និង បង្គាប់ អោយសងថ្លៃជមឺ្ង ដល់ភាគីដើមបណ្ដឹង ចំនួន ៦០ ម៉ឺនដុល្លារអាមេរិក ក្រោមការចោទប្រកាន់ ពីបទ ” ឆបោក ” តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ មកតុលាការឧទ្ទរណ៍ រាជធានីភ្នំពេញ ។

ជនជាប់ចោទ គឹម សំអាង ត្រូវបាន សមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន ដើមឆ្នំា ២០២០ នៅរាជធានីភ្នំពេញ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១៕

ដោយ រស្មី អាកាស


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top