ព័ត៌មានជាតិ

ក្រសួងអប់រំ ពន្យារពេលរៀន និងបង្រៀន នៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលដំណើរការរៀន និងបង្រៀន នៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច។

យោងតាមលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងស្នើសូម លោក លោកស្រីប្រធាន ណែនាំដល់គ្រឹះស្ថានមត្តេយ្យសិក្សាគ្រប់ប្រភេទ ( មត្តេយ្យសិក្សា សាធារណៈ មត្តេយ្យសិក្សាឯកជន និងមត្តេយ្យសហគមន៍) និងសេវាអប់រំកុមារតូច ត្រូវពន្យារពេលសម្រាប់ ដំណើរការរៀន និងបង្រៀនដោយផ្ទាល់នៅតាមគ្រឹះស្ថានសិក្សា»។

ក្រសួង បានបន្ដថា បន្ទាប់ពីកុមារអាយុ ៥ឆ្នាំបានចាក់វ៉ាក់សាំង ការពារកូវីដ-១៩ រួច ក្រសួងនឹងចេញលិខិតអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាបើកបង្រៀនសម្រាប់កុមារអាយុ៥ឆ្នាំ៕

To Top