Covid-19

កូវីដ៖ ឆ្លងថ្មី ៦៧នាក់ ជា៧២នាក់ និងស្លាប់ ៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៧នាក់ទៀតតាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន ៧២នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង ។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៦៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ៤នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ២២៧នាក់ អ្នកជាសះស្បើយចំនួន ១១៥ ៥៩១នាក់ និងអ្នកស្លាប់ចំនួន ២ ៨៤០នាក់៕

To Top