ភ្នំពេញ៖ សមត្ថកិច្ចនគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានចាប់ និង បញ្ជូនខ្លួន ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាមេខ្យល់ នាំមនុស្សឆ្លងដែនខុសច្បាប់់ ចូលទៅប្រទេសថៃ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ និង ចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ ពលករចំណាកស្រុកចំនួន៧នាក់ ដោយខុសច្បាប់ ទៅធ្វើនៅ ក្នុងប្រទេសថៃ។
សមត្ថកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា មេខ្យល់ ២នាក់នេះ មាន៖ ទី១-ឈ្មោះ ហាច ផល ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ និង ទី២-ឈ្មោះ ឈន រី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ពួកគេត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ២០២១ នៅចំណុចក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្រោយឃាត់ខ្លួនពួកគេ, កម្លាំងសមត្ថកិច្ច ក៏បានឃាត់ ពលករចំណាកស្រុក ចំនួន៧នាក់ផងដែរ ក្នុងនោះ មានប្រុស ៥នាក់ និង ស្រី២នាក់។
ពលករចំណាកស្រុកទាំង៧នាក់ មានឈ្មោះ ៖
១- ឈ្មោះ ខៀវ ចន្ធូ ភេទស្រី អាយុ២៩ឆ្នាំ ឈ្មោះ រឹម និត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២-ឈ្មោះ ថៃ គីមឡាង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៣-ឈ្មោះ ថៃ សុខឡាយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤-ឈ្មោះ រស់ ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៦- ឈ្មោះ យិន គង្គ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ និង ៧-ឈ្មោះគង់ សារ៉េន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
បច្ចុប្បន្ននេះ ពលករទាំង៧នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅឯមណ្ឌលសុខភាពស្រុកសំពៅលូន៕
ដោយ រស្មី អាកាស
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

