ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជាប់ចោទពីបទ ” ទទួលផលចោរកម្ម ” ដោយសារតែ ទិញម៉ូតូចោរ

ភ្នំពេញ: បុរសត្រូវចោទម្នាក់ នាថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តតាកែវ ចាប់ខ្លួន និង បញ្ជូនទៅខ្លួន ទៅដាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ក្រោមការចោទប្រកាន់ពីបទ «ទទួលផលចោរកម្ម » ប្រព្រឹត្តនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីអំឡុង ខែ មិថុនា ឆ្នាំ ២០២១។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តតាកែវ បានអោយដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ង៉ែត កាន់នី ហៅហាំ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិមានជ័យ ឃុំគុស ស្រុកត្រាំកក់ ខេត្ត តាកែវ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនត្រូវចោទ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តខេត្តតាកែវ ចោទប្រកាន់ពីបទ ” ទទួលផលចោរកម្ម “ព្រឹត្តនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។

ជនត្រូវចោទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា នៅចំណុចភូមិតាលាក់ ខាងជើង ឃុំគុស ស្រុកត្រាំកក់ យោងតាមដីការបង្គាប់ អោយចាប់ខ្លួន របស់លោកចៅក្រម ស៊ើបសួរ នៃ សាលាដំបូងខេត្តតាកែវ ៕

ដោយ រស្មី អាកាស

To Top