ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភ និងសម្លាប់ក្មេងស្រី ម្នាក់អាយុ ១២ឆ្នាំម្នាក់ នៅខេត្តព្រៃវែង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងជំនាញ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធការនឹងករណី ប៉ុនប៉ងរំលោភ និងសម្លាប់ ទៅលើក្មេងស្រីម្នាក់ ស្ថិតនៅក្នុងភូមិ ទួលជ័យ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ករណីឃាតកម្មនេះ បានកើតឡើង កាលពី ថ្ងៃ ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ដែលមានទីតំាង ស្ថិត នៅក្នុងភូមិទួលជ័យ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលជំនាញ បានអោយដឹងថា ជនសង្ស័យឈ្មោះ យ៉ែ ម សុ ផែន ភេទប្រុស អាយុ២០ឆ្នាំ ។ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ភេទ ស្រី អាយុ១២ឆ្នាំ ។

អ្នកទាំងពីរ មានទីលំនៅ ត្រង់ចំណុចភូមិ ទួល ជ័យ ឃុំ ព្រះស្តេច ស្រុក ព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា យោងតាមចំឆ្លើយសារភាពថា , ជនសង្ស័យបានជិះម៉ូតូ ឃើញជនរងគ្រោះក៏បបួលក្មេងនោះ ទៅកន្លែងផឹកសីុ ជាមួយខ្លួន ពេលដល់កន្លែងស្ងាត់ចុះពីផ្លូវទៅកន្លែងកើតហេតុ ក៏ធ្វើសកម្មភាពប៉ុនប៉ងរំលោភ ប៉ុន្តែ ជនរងគ្រោះខំរើបំរាស់ ជនសង្ស័យ ក៏ចាប់ជនរងគ្រោះ រួចក៏ច្រមុជក្បាលជនរងគ្រោះ ទៅនឹងទឹកអូរ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។ រួច ក៏ធ្វើដំណើត្រឡប់មកផ្ទះវិញ។

បច្ចុប្បន្នេះ, , ជនសង្ស័យនេះ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រៃវែងព្រៃវែង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ រស្មី អាកាស

To Top