ព័ត៌មានជាតិ

ឆាយ វីរៈយុទ្ធ ចាប់ដៃគូ ជាមួយក្រុមហ៊ុន អចលនទ្រព្យ លើគម្រោង អភិវឌ្ឍន៍ដីឡូតិ៍ ផ្ទះវីឡា និងបង្កើតជាតំបន់ អេកូទេសចរណ៍ ក្នុងស្រុកព្រៃនប់

ភ្នំពេញ ៖ ក្រៅពីវិស័យសិល្បៈ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានចូលរួម ចំណែកជួយក្នុងសកម្មភាព សង្គមជាច្រើន ដោយបានសហការ ចាប់ដៃគូ ដើម្បីបើកអាជីវកម្មជាបន្ដបន្ទាប់ ។ កាលពីពេលថ្មីៗនេះ លោកបាន ចុះអនុស្សរណៈចាប់ដៃគូ សហការលើវិស័យសុខា ភិបាលជាមួយមន្ទីរព្យាបាលកុមារដំរី ដើម្បីពង្រឹង និងលើកកម្ពស់ការ ផ្ដល់សេវាសុខាភិបាល ព្រមទាំងពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា ។

ជាក់ស្ដែង កាលពីថ្ងៃ៧ វិច្ឆិកា លោក ឆាយ វីរៈយុទ្ធ ក៏ បានសហការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន អចលនទ្រព្យ សុក្រឹតលែន ដើម្បីបង្កើត គម្រោងដីឡូតិ៍ ផ្ទះវីឡា សុក្រឹតលែន ឆាយ វីរៈយុទ្ធ សម្រាប់ធ្វើការអភិវឌ្ឍតំបន់ លំហែកាយធម្មជាតិ និង តំបន់អេកូទេសច រណ៍ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

ក្នុងពិធីសម្ពោធគម្រោងដីឡូតិ៍ ផ្ទះវីឡា សុក្រឹតលែន ឆាយ វីរៈយុទ្ធ មានទំហំដីចំនួន២២ ហិកតា កាលពីថ្ងៃ៧ វិច្ឆិកា លោកឆាយ វីរៈយុទ្ធ ជាសហស្ថាបនិក នៃគម្រោងដីឡូតិ៍ ផ្ទះវីឡា សុក្រឹតលែន ឆាយ វីរៈយុទ្ធ បានគូសបញ្ជាក់ថា ការចាប់ដៃគូសហការជាមួយក្រុម ហ៊ុនអចលនទ្រព្យ សុក្រឹតលែនលើវិស័យ អចលន ទ្រព្យនេះ ដោយមើលឃើញថា បច្ចុប្បន្នវិស័យ អចលនព្រទ្យ គឺជាវិស័យដែលមានសក្ដានុពលខ្លាំង និងបានធ្វើឱ្យសហគ្រិន មានឱកាសអភិវឌ្ឍន៍ខ្លួន បានលឿន និងឆាប់រហ័ស ។

លោកបន្ដថា “គម្រោង អភិវឌ្ឍន៍ វិស័យអចលនទ្រព្យនេះគឺ ជាផ្នែកមួយ ដែលយើងមានឱកាស ចូលរួមអភិវឌ្ឍន៍ ជាមួយបងប្អូន ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក្នុងតំបន់ទេសចរណ៍ ក្នុងខេត្ដព្រះសីហនុ និងការ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយប្រមុខរាជ រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន រួមជាមួយនឹងវិស័យមួយចំនួន ផ្សេងទៀត”។

ជាមួយគ្នានេះដែរ លោក ម៉ម គឹមលី ជាស្ថាបនិក អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សុក្រឹតលែន និងជាសហស្ថាបនិកគម្រោងដីឡូតិ៍ ផ្ទះវីឡា សុក្រឹតលែន ឆាយ វីរៈយុទ្ធបានលើកឡើងដែរថា ការសហការ និងចាប់ដៃគូជាមួយលោក ឆាយ វីរៈយុទ្ធនេះ ដោយសារ តែពួកលោក បានពិភាក្សារួមគំនិតគ្នា ដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ នៅក្នុងខេត្ដព្រះសីហនុ ដែលជាខេត្ដដែលមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសសក្ដានុពលផ្នែក អចលនទ្រព្យ និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ។

លោកបានបន្ថែមថា សម្រាប់អតិថិជនមួយចំនួនដែល បានទិញដីឡូតិ៍នេះ រួចហើយ អាចរស់នៅ ឬប្រកបអាជីវកម្មផ្សេងៗ និងធ្វើការសាងសង់ លំនៅឋានបាន ដោយមិនចាំបាច់ទាល់តែបង់ លុយគ្រប់ចំនួនតែម្ដងនោះទេ គឺ គ្រាន់កក់លុយមុន ពួកគាត់អាចប្រើប្រាស់បានដោយស្របច្បាប់តែម្ដង ពីព្រោះក្រុមហ៊ុនគឺជាក្រុមហ៊ុនធ្វើអាជីវកម្មស្របច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ និង មានប្លង់រឹងពិតប្រាកដ។

លោកបានអះអាងថា “សម្រាប់ទីតាំង ដីឡូតិ៍ក្នុងតំបន់នេះ គឺស្ថិតនៅមិនឆ្ងាយពីទីក្រុងកំពង់សោម និងក៏មិនឆ្ងាយពីឆ្នេរសមុទ្ររាមផងដែរ ពោលគឺមានចម្ងាយប្រមាណ ជាង១០គីឡូម៉ែត្រតែប៉ុណ្ណោះ ជាពិសេសនោះគឺស្ថិតនៅក្បែរតំបន់ទេសចរណ៍ កោះខ្យង ដែលតំបន់នេះ ក៏មានគម្រោងអភិវឌ្ឍន៍ឱ្យក្លាយ ទៅជាតំបន់អេកូទេសចរណ៍ នាពេលឆាប់ៗខាងមុខ”។

លោក ម៉ម គឹមលី បានឲ្យដឹងទៀតថា ក្នុងគម្រោងអភិវឌ្ឍន៍លើផ្ទៃដី២២ ហិកតានេះ គឺមានដីចំនួន១ហិកតា សម្រាប់សាងសង់សាលារៀនអន្ដរជាតិ និង១ហិកតា ទៀត សម្រាប់រៀបចំកន្លែងលំហែជា លក្ខណៈធម្មជាតិ ។ ទន្ទឹមនេះ ក្រុមហ៊ុន ក៏បានកសាងផ្លូវបេតុង១ខ្សែ ដែលតភ្ជាប់ពីឃុំមួយ ទៅឃុំមួយទៀតនៅក្នុងតំនប់ នោះដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់ និងបម្រើផលប្រយោជន៍ជាសាធារណៈផងដែរ។

បើតាម លោក ឆាយ វីរៈយុទ្ធ “សម្រាប់អតិថិជនដែល បានមកទិញដីឡូតិ៍ របស់ក្រុមហ៊ុនក្នុង គម្រោងដីឡូតិ៍ ផ្ទះវីឡា សុក្រឹតលែន ឆាយ វីរៈយុទ្ធ គឺពួកគាត់មានឱកាសចំណេញច្រើន ដែលមិនចាំបាច់ប្រើលុយសុទ្ធនោះទេ គឺអាចបង់រំលស់ ជាមួយក្រុមហ៊ុន ហើយសម្រាប់អ្នក ដែលមានជីវភាពមធ្យម ឬក្រោមមធ្យម គឺអាចទិញ បង់រំលស់បាន ដើម្បីធ្វើការវិនិយោគនៅវិស័យអចល នទ្រព្យនេះ គឺមានភាពងាយស្រួល និងមានឱកាសចំណេញ ខណៈដីនៅតំបន់នេះ អាចឡើងថ្លៃជាបន្ដបន្ទាប់ ពីព្រោះមានគម្រោងជាច្រើន សម្រាប់ធ្វើការអភិវឌ្ឍនៅក្នុងតំបន់នោះ”។

សូមជម្រាបជូនថា គម្រោងដីឡូតិ៍ ផ្ទះវីឡា សុក្រឹតលែន ឆាយ វីរៈយុទ្ធ គឺវិនិយោគលើផ្ទៃដីទំហំ២២ ហិក តា និងមានចំនួន ១ ០៨០ ឡូតិ៍ ដោយក្នុង១ឡូតិ៍ មានទំហំក្បាលដី ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ ។ គម្រោងវិនិយោគនេះ គឺមានការកសាងផ្លូវបេតុង ប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនីតភ្ជាប់រួចរាល់ហើយ ដែលមានទីតាំងស្ថិត នៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងមានចម្ងាយពី ទីតាំងព្រលានយន្ដហោះ រាម ប្រមាណជាង ១០គីឡូម៉ែត្រតែប៉ុណ្ណោះ ៕

To Top